
ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាអាចនឹងមាន២ប្រកួតក្នុងដីនៅខែកញ្ញា
មានព័ត៌មានលេចឮមកថា ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា អាចនឹងមានការប្រកួតមិត្តភាពចំនួន២ ក្នុងខែកញ្ញា ខាងមុខនាពហុកីឡដ្ឋានជាតិមរតកតេជោ។
២ប្រកួតនោះ គឺការជួបជាមួយក្រុមអាយុក្រោម២៣ឆ្នាំជប៉ុន និងក្រុមជម្រើសជាតិបង់ក្លាដែស។ តែយ៉ាងណា មិនមានការប្រកាសផ្លូវការពីសហព័ន្ធកីឡាបាល់ទាត់កម្ពុជានៅឡើយទេ។
បើនិយាយពីការប្រកួតនៅពហុកីឡដ្ឋានជាតិមរតកតេជោ សម្រាប់ក្រុមធំជម្រើសជាតិកម្ពុជា ក្នុងឆ្នាំ២០២២នេះ ទើបតែមានមួយលើកប៉ុណ្ណោះពេលឈ្នះទីម័រខាងកើត កាលដើមខែមិថុនា៕