
Jonny Campbell វិលមកលីគកំពូលកម្ពុជា
ខ្សែការពារអាមេរិកាំង Jonathan Campbell បានវិលមកប្រកបអាជីពនៅលីគកំពូលកម្ពុជាសាជាថ្មី ដោយចូលរួមជាមួយសមាគមកីឡាបាល់ទាត់កងយោធពលខេមរភូមិន្ទក្នុងជើងទី២នៃក្របខណ្ឌ Cambodian Premier League។
កីឡាករវ័យ៣១ឆ្នាំមកដល់កម្ពុជាដំបូងក្នុងឆ្នាំ២០១៨ ដោយចូលរួមជាមួយភ្នំពេញក្រោន មុនផ្លាស់ទៅក្រុមគូប្រជែងរួមលីគ ព្រះខ័នរាជស្វាយរៀង ឆ្នាំ២០១៩ ដែលរូបគេបានរួមចំណែកឈ្នះជើងឯកលីគកំពូល។
ក្រោយចប់រដូវកាល២០២០ ខ្សែការពារធ្លាប់លេងនៅថៃរូបនេះក៏បានទៅចូលរួមជាមួយក្លិបជើងឯកហ្វីលីពីន United City FC តែមិនបានបង្ហាញខ្លួនទេ។ ក្នុងឆ្នាំ២០២២ នេះ គេបានទៅលេងនៅលីគទី៣អាមេរិក៕