Zlatan រកគ្រាប់បាល់ទី៤០០ក្នុងលីគ
Zlatan Ibrahimovic បានរកគ្រាប់បាល់បញ្ចូលទីគ្រាប់ទី៤០០របស់ខ្លួនក្នុងលីគ ក្នុងការប្រកួតដែល AC Milan ឈ្នះ ១ទល់នឹង២ បន្តស្មើពិន្ទុក្រុមលេខ១ Napoli ដែលមាន៣១ពិន្ទុដូចគ្នា។
Ibrahimovic បានទាត់ free-kick មួយគ្រាប់ក្នុងនាទី២៥។ ចូលដល់វគ្គទី២ Franck Kessie ទាត់ប៉េណាល់ទីមួយគ្រាប់ដែលជាគ្រាប់ទី២របស់ AC Milan បន្ទាប់ពី Zlatan ត្រូវបានធ្វើឲ្យដួល។
Theo Hernandez របស់ Milan ទទួលបានកាតលឿងទី២ ក្នុងនាទី៦៦ ហើយដល់នាទី៩០+៣ Stephan El Shaarawy ទាត់ចូលមួយគ្រាប់ឲ្យ Roma ដែលនៅលេខ៤ មាន១៩ពិន្ទុ។
នេះជាជ័យជម្នះ១០លើកក្នុងចំណោម១១ប្រកួតនៅ Serie A សម្រាប់ AC Milan និងជាលើកទី១ដែលពួកគេធ្វើបានបែបនេះ។ AS Roma ធ្លាប់ធ្វើបានម្ដង ខណៈ Juventus និង Napoli ធ្វើបាន២ដងដូចគ្នា៕