១០លានផោន បើសិនក្រុមមួយនោះនៅ Premier League ហ៊ានចំណាយ ប្រាកដជាទិញបាន Mario Mandzukic ភ្លាម
យោងតាមប្រភពព័តមានក្នុងប្រទេសអ៊ីតាលីបានអោយដឹងថា Manchester United កំពុងតាមចរចារទិញយកខ្សែប្រយុទ្ធ Mario Madzukic របស់ Juventus ក្នុងទីផ្សារដោះដូរកីឡាករនៅខែមករាខាងមុខនេះ។
ចាប់តាំងពីបរាជ័យក្នុងការនាំយក Paulo Dybala មកកាន់ទឹកដី Old Trafford រួចមក ក្រុមបិសាចក្រហមបានផ្តូរគោលដៅមកលើខ្សែប្រយុទ្ធជនជាតិក្រូអាតវិញ។
ក្រុមសេះបង្កង់ចង់បានតំលៃខ្លួន ១០លានផោនសំរាប់កីឡាករវ័យ ៣៣ឆ្នាំ ខណៈដែលបិសាចក្រហមហ៊ានបើកការចរចារជាមួយក្រុមយក្សនៅអ៊ីតាលីមួយនេះ។
តែយ៉ាងណា Manchester United មិនទាន់បោះបង់មហិច្ឆតាចង់បាន Dybala នៅឡើយទេ៕