Bayern ដាក់តម្លៃខ្លួន Lewandowski ល្មមអាចអោយក្លឹបផ្សេងយកដោយងាយ
ក្លិបអាល្លឺម៉ង់ Bayern Munich បានដាក់ចេញតម្លៃខ្លួនសម្រាប់ខ្សែប្រយុទ្ធឆ្នើម Robert Lewandowski បន្ទាប់ពីមានរបាយការណ៍ការណ៍ជាច្រើន បាននិយាយទាក់ទង ជាមួយនឹងការចាកចេញរបស់គេ នៅរដូវក្តៅខាងមុខនេះ ។
យ៉ាងណា នេះបើយោងតាមរបាយការណ៍ពី Kicker ដែលបានចុះផ្សាយថា Bayern Munich ចង់បានតម្លៃខ្លួន មិនតិចជាង ៤០ លានអឺរ៉ូឡើយ សម្រាប់កីឡាករសញ្ជាតិប៉ូឡូញ ប្រសិនបើមានក្លិបណាមួយ ចង់នាំយករូបគេទៅនោះ ។
គួរឱ្យដឹងផងដែរថា Lewandowski បច្ចុប្បន្ន នៅសល់កុងត្រាជាមួយ Bayern រហូតដល់រដូវក្តៅឆ្នាំ ២០២៣ ខណ:រហូតមកដល់ពេលនេះហើយ នៅមិនទាន់មានការចរចាណាមួយ ត្រូវបានធ្វើឡើង ទាក់ទិននឹងការបន្តកុងត្រាថ្មីទៀតនោះទេ៕
– The Nightmare