រដូវកាលទី២ នៃការសហការរវាងក្រុមបិសាចក្រហម Manchester United និង Chivas បានត្រលប់មកវិញហើយ!
អ្វីដែលរង់ចាំបានត្រលប់មកវិញជាមួយនឹងកម្មវិធីពិសេស សម្រាប់ចូលរួមការអបអរការសហការនៃភាពជាដៃគូររវាង Chivas មានប្រភពដើមមកពីប្រទេសស្កុតឡែន និងក្រុមបាល់ទាត់បិសាចក្រហមនារដូវកាលទី២ នៅក្នុងប្រទេសកម្ពុជា នាពេលឆាប់ៗខាងមុខនេះ។
គួរបញ្ជាក់ថា Manchester United បានសហការជាមួយ Chivas តាំងពីឆ្នាំ២០១៨ ជាមួយនឹងកម្មវិធីជាច្រើនដើម្បីផ្តល់ឳកាសឲ្យអ្នកដែលជាអ្នកគាំទ្រផ្ទាល់ទទួលបាននូវបទពិសោធន៍ និងភាពរីករាយជាច្រើន មិនថានៅតាមបណ្តាកម្មវិធីរបស់ Chivas នៅក្នុង Pub និងក្លឹបកម្សាន្តនៅក្នុងប្រទេសកម្ពុជា ជាពិសេសបទពិសោធន៍ ទៅទស្សនាការប្រកួតផ្ទាល់នៅទីក្រុង Manchester និងប្រទេសសិង្ហបុរី នារដូវកាលកន្លងមក។
សម្រាប់រដូវកាលថ្មីនេះ ក្រុមហ៊ុនក៏បានរៀបចំនូវកម្មវិធីកម្សាន្តក៏ដូចជាឪកាសក្នុងការឈ្នះនូវរង្វាន់ផ្សេងៗជាច្រើនទៀតសម្រាប់អតិថិជនដែលគាំទ្រស្រា Chivas នៅក្នុង ក្លឹបកម្សាន្ត QK Club នៅថ្ងៃទី៦ខែធ្នូនេះ ជាមួយនឹងកម្មវិធីប្រម៉ូសិនពិសេសសម្រាប់ស្រា Chivas 12 ឆ្នាំផងដែរ។ សម្រាប់ពត៌មានស្តីពី កម្មវិធីបន្ទាប់ សូមចូលទៅកាន់គេហទំព័រ Facebook និង Instagram Chivas Regal៕