ដៃគូ កែវ រំចង់ នៅបារាំងធ្លាប់ឈ្នះ ចេស្តា និងកំពុងហាត់ជាមួយកីឡាករខ្មែរនៅបារំាង
កីឡាករបារាំង Omar Samb ដែលត្រូវប្រកួតជាមួយកីឡាករ កែវ រំចង់ នាថ្ងៃទី ២៤ ខែ វិច្ឆិកា ឆ្នាំ ២០១៩ ខាងមុខនេះធ្លាប់មានប្រវិត្តប្រកួតឈ្នះកីឡាករ ចេស្តា (ឆាងភឿក)និងបច្ចុប្បន្នកំពុងហ្វឹកហាត់នៅក្លិប Veera Boxing ដែលមានគ្រូបង្វឹកគឺលោក Albert Chey ជាកីឡាករខ្មែររស់នៅប្រទេសបារាំងមានខ្សែក្រវាត់១៤គ្រឿង ។
Omar Samb ធ្លាប់ប្រកួតឈ្នះកីឡាករថៃ ឆាងភឿក ( ចេស្តា ) កាលពីថ្ងៃទី ២៨ ខែ មេសា ឆ្នាំ២០១៩ ខណៈ ឆាងភឿក នឹងត្រូវប្រកួតជាមួយ កែវ រំចង់ នាថ្ងៃទី ២៧ ខែ តុលា នេះក្នុងកម្មវិធី MAS FIGHT នៅទីក្រុង ភ្នំពេញ ។ កីឡាករដែលហាត់នៅក្លិបរបស់កីឡាករខ្មែររូបនេះក៏ធ្លាប់ប្រកួតជាមួយកីឡាករ ម៉ឺន សុភា ក្នុងកម្មវិធី RAHU Fight នៅបារាំងកាលពីឆ្នាំ ២០១៧ ផងដែរ ដែលកាលនោះគេចាញ់ ម៉ឺន សុភា ប៉ុន្តែ ៥ប្រកួតចុងក្រោយរបស់គេបច្ចុប្បន្ននេះមិនទាន់ស្គាល់ពាក្សថាចាញ់នោះទេ ។
សូមបញ្ជាក់ថា តោកំណាចគុនខ្មែរ កែវ រំចង់ នឹងប្រកួតជាមួយកីឡាករបារាំង Omar Samb នាថ្ងៃទី ២៤ ខែ វិច្ឆិកា កម្មវិធី Muay Thai Grand Prix នាទីក្រុងបារីស ប្រទេសបារាំង ៕