
ភ្នំពេញក្រោនប៉ះវិសាខា សម្រាប់ការវិលមកវិញនៃលីគកំពូលកម្ពុជានាសប្តាហ៍ទី៦
ការប្រកួតក្របខណ្ឌ Metfone Cambodian League រដូវកាល២០២០ នឹងចាប់ផ្តើមឡើងវិញចាប់ពីថ្ងៃទី០៤ និងទី០៥ ខែកក្កដា តទៅ បន្ទាប់ពីត្រូវបានសម្រាកអស់រយៈពេលជាងពីរខែ ដោយសារតែបញ្ហាជំងឺកូវីដ-១៩ សម្រាប់គូដែលចាប់អារម្មណ៍ខ្លាំងគឺការជួបគ្នារវាង ភ្នំពេញក្រោន និង វិសាខា ។
កាលវិភាគប្រកួតជាផ្លូវការណ៍ឡើងវិញក្រោយ សហព័ន្ធរៀបចំការប្រកួតបាល់ទាត់កម្ពុជា ហៅកាត់ CNCC បានឯកភាពឱ្យបើកដំណើរការការប្រកួតឡើងវិញ សម្រាប់ជើងទីមួយនឹងបន្តពីសប្ដាហ៍ទី៦ ហើយគ្រោងបញ្ចប់នៅថ្ងៃទី១២ និងទី១៣ ខែកញ្ញា មុនចាប់ផ្ដើមជើងទីពីរ ចាប់ពីថ្ងៃទី២០ ខែកញ្ញា ដល់ថ្ងៃទី២៤ និង២៥ ខែតុលា៕