Zidane ទារធ្វើរឿងនេះ បើ PSG ចង់ឲ្យទៅធ្វើគ្រូធំ
បើតាមសារព័ត៌មាន Footmercato ក្លិប Paris Saint Germain ចង់បានលោក Zinedine Zidane ជាគ្រូបង្គោល។ យ៉ាងណា បំណងប្រាថ្នានេះអាចនឹងជួបការលំបាក ដោយសារតែអតីតគ្រូបង្គោល Real Madrid បានដាក់លក្ខខណ្ឌធំមួយ។
ប្រភពដដែលរាយការណ៍ថា បុរសជនជាតិបារាំងចង់ក្ដោបក្ដាប់រឿងទិញដូរកីឡាករនៅ PSG។ គ្រូបង្វឹករហស្សនាម Zizou មិនចង់ដើរគន្លងលោក Thomas Tuchel ឬ Mauricio Pochettino ដែលមានទំនាក់ទំនងមិនសូវល្អជាមួយនាយកកីឡា លោក Leonardo។
លោក Zinedine Zidane ត្រូវបានភ្ជាប់ជាមួយនឹងការផ្លាស់ទៅ Paris Saint Germain ចំពេលលោក Pochettino ក៏ត្រូវភ្ជាប់ទៅនឹងការផ្លាស់ទៅ Manchester United។ ទន្ទឹមនឹងនេះក្រុមបិសាចក្រហមក៏បានទាក់ទងគ្រូបង្វឹកជនជាតិអាល្លឺម៉ង់ Ralf Ragnick ដែលកំពុងធ្វើការជាប្រធានផ្នែកអភិវឌ្ឍន៍កីឡានៅក្លិប Lokomotiv Moscow៕