ដឹងមូលហេតុដែល Napoli បណ្តេញគ្រូបង្វឹក Carlo Ancelotti ចេញពីតំណែងគ្រូបង្វឹកហើយ
Napoli បានសម្រេចបណ្ដេញគ្រូបង្វឹក Carlo Ancelotti ចេញពីតំណែង ប៉ុន្មានម៉ោងក្រោយពេលដែលជួយឱ្យក្រុមឡើងវគ្គ១៦ក្រុមចុងក្នុងពានរង្វាន់ UEFA Champions League។
យោងតាមសារព័ត៌មាននៅអ៊ីតាលីបានចុះផ្សាយថា មូលហេតុចម្បងដែលរឿងនេះកើតឡើងគឺដោយសារតែ Napoli រកជ័យជម្នះមិនបានសោះនៅ៩ប្រកួតចុងក្រោយគិតគ្រប់កម្មវិធី លើកលែងតែយប់មិញទើបបានឈ្នះ Genk ៤ទល់នឹង០ តែប៉ុណ្ណោះ។
គួរឱ្យដឹងថា គិតមកត្រឹមសប្តាហ៍នេះ Napoli កំពុងឈរលេខ៧នៅតារាងពិន្ទុក្របខ័ណ្ឌ Serie A នារដូវកាលនេះ ដោយតាមពីក្រោយក្រុមកំពូលតារាង Inter Milan ចំនួន១៧ពិន្ទុ។