ព័រទុយហ្គាល់ និងអ៊ីតាលី ប្រឈមនឹងការគ្មានកៅអី World Cup 2022
ការចាប់គូវគ្គ Play-Off ជម្រុះ FIFA World Cup 2022 ដើម្បីដណ្ដើមកៅអីនៅសល់ចំនួន៣ទៅកាន់ Final Round នៅប្រទេសកាតារ ឆ្នាំក្រោយបានចេញមកហើយ។
ក្រុមទី១ ៖
វេលស៍ ប៉ះអូទ្រីស និងស្កុតលេនជួបអ៊ុយក្រែន។
ក្រុមទី២
រុស្ស៊ី ប៉ះប៉ូឡូញ និងស៊ុយអ៊ែតជួបសាធារណរដ្ឋឆែក។
ក្រុមទី៣
ព័រទុយហ្គាល់ប៉ះតួកគី និងអ៊ីតាលីជួបម៉ាសេដ្វាំងខាងជើង។
ការប្រកួតដំបូង គឺថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២២។ អ្នកឈ្នះតាមក្រុមនីមួយៗពីការប្រកួតដំបូងត្រូវប៉ះគ្នាផ្ដាច់ព្រ័ត្រថ្ងៃទី២៩ ខែមីនា។ មានន័យថា អ្នកឈ្នះផ្ដាច់ព្រ័ត្រពីក្រុមទាំង៣ នឹងទទួលបានកៅអីមួយក្រុមមួយទៅកាន់ជុំចុងក្រោយ FIFA World Cup 2022 ក្នុងប្រទេសកាតារ។
គួរបញ្ជាក់ថា ការប្រកួត Play-Off នេះមានតែមួយជើងប៉ុណ្ណោះ មិនមាន Home/Away ទេ៕