Southgate បន្តធ្វើគ្រូអង់គ្លេសដល់ចប់ Euro 2024
Gareth Southgate នឹងនៅជាអ្នកចាត់ការក្រុមជម្រើសជាតិអង់គ្លេសរហូតដល់ក្រោយការប្រកួតពានរង្វាន់អឺរ៉ុបក្នុងឆ្នាំ២០២៤។
បុរសវ័យ ៥២ ឆ្នាំដែលត្រូវបានតែងតាំងនៅឆ្នាំ២០១៦ បានដឹកនាំក្រុមតោកំណាចទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ World Cup 2018 និងវគ្គផ្តាច់ព្រ័ត្រ Euro ជាលើកដំបូងនៅឆ្នាំ 2021 ។
កិច្ចសន្យាបច្ចុប្បន្នរបស់លោកនឹងផុតកំណត់នៅខែធ្នូ ឆ្នាំ 2024។
ដោយឡែក World Cup 2022 នេះអង់គ្លេសធ្លាក់ត្រឹមវគ្គ៨ក្រុមចុងក្រោយដោយចាញ់បារាំង៕