
បញ្ជី U16 ជម្រើសជាតិកម្ពុជា ក៏មានកូនប្រុសម្ចាស់ក្លិបបឹងកេតដែរ
យុវជន វ៉ាស៊ុណាន់ កៈសិដេជ (Dome) កូនប្រុសច្បងអ្នកស្រី ពុធ ធីតា ប្រធានក្លិបបឹងកេត ត្រូវបានកោះហៅចូលបញ្ជី២៨នាក់ចុងក្រោយនៃក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា អាយុក្រោម១៦ឆ្នាំ ដើម្បីចូលរួមព្រឹត្តិការណ៍ AFF U16 Championship 2022។
យុវជនវ័យ១៤ឆ្នាំមានឪពុកជាជនជាតិថៃបានផ្ដើមការហ្វឹកហាត់តាំងពីតូចៗម្ល៉េះ និងធ្លាប់បានចូលរួមកម្មវិធីហ្វឹកហាត់នៅអឺរ៉ុប ដូចជានៅ FC Barcelona និង Benfica ជាដើម។ បច្ចុប្បន្នគេកំពុងហ្វឹកហាត់នៅថ្នាលយុវជនបាទី។
សម្រាប់ការប្រកួតនៅឆ្នាំ២០២២នេះនឹងប្រព្រឹត្តទៅពីថ្ងៃទី៣១ខែកក្កដា ដល់ថ្ងៃទី១៣ ខែសីហា។ U16 កម្ពុជា ស្ថិតក្នុងពូល C ដែលមានមីយ៉ាន់ម៉ា, អូស្ត្រាលី និងម៉ាឡេស៊ី។ ក្រុមលេខ១ពីពូល A ដល់ C បូករួមជាមួយក្រុមលេខ២ល្អជាងគេក្នុងចំណោម៣ពូល នឹងឡើងទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ៕