Dortmund ឡើងកំពូលតារាង Bundesliga បណ្ដោះអាសន្ន
Borussia Dortmund បានយកឈ្នះ RB Leipzig ដោយលទ្ធផល២ទល់នឹង១ ក្នុងការប្រកួតក្របខណ្ឌ German Bundesliga។
Dortmund បាននាំមុខ២គ្រាប់មុនដោយ Marco Reus និង Emre Can មុន Emil Esborg វាយបកបានមួយគ្រាប់ តែអ្វីៗបានហួសពេលទៅហើយ។
ជ័យជម្នះនេះបានរុញ Dortmund ដែលលេង២៣ប្រកួត ទៅកាន់កំពូលតារាង ដោយនាំមុខក្រុមលេខ២ Bayern Munich ដែលលេងតិចជាងមួយប្រកួត ចំនួន៣ពិន្ទុ។
Dortmund បានឈ្នះ១០ប្រកួតជាប់ៗគ្នា ហើយនឹងត្រូវប៉ះ Chelsea នៅ Stamford Bridge ថ្ងៃអង្គារ ទី០៧ ខែមីនា សម្រាប់ជើងទី២ វគ្គ១៦ក្រុម UEFA Champions League។ កាលជើងទី១ Dortmund ឈ្នះ១ទល់នឹង០នៅអាល្លឺម៉ង់៕