អតីតគ្រូជំនួយជម្រើសជាតិកម្ពុជាចូលរួមជាមួយជម្រើសជាតិឡាវ
លោក Willander Fonseca អតីតគ្រូកាយសម្បទាក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាអំឡុងឆ្នាំ២០១៧ បានចូលរួមជាមួយក្រុមជម្រើសជាតិឡាវអាយុក្រោម២៣ឆ្នាំ និងក្រុមធំ។
បុរសជនជាតិប្រេស៊ីលបានចូលរួមជាមួយក្រុមជម្រើសជាតិកម្ពុជា កាលឆ្នាំ២០១៧ ជាផ្នែកមួយនៃក្រុមការងារអតីតគ្រូបង្គោល Leonardo Vitorino។
ក្រោយចាកចេញពីកម្ពុជា លោក Fonseca បានចូលរួមជាមួយជម្រើសជាតិវៀតណាម រហូតដល់ដើមឆ្នាំ២០១៩ និងបន្តទៅក្រុមជម្រើសជាតិមីយ៉ាន់ម៉ាដែលលោកបានរួមចំណែកឈ្នះមេដាយមាសសំរឹទ្ធស៊ីហ្គេម២០១៩។
អតីតកីឡាករក្លិប Botafogo រូបនេះក៏ធ្លាប់ធ្វើការនៅឡាវអំឡុងឆ្នាំ២០១៥/២០១៦ដែរពេលលោក Leonardo Vitorino នៅជាគ្រូបង្គោលក្លិប Lanexang United៕