Carragher ថា Rice និង Bellingham មិនគួរទៅ Man UTD ទេ
Jamie Carragher អតីតខ្សែការពារ Liverpool ទទូចថា Declan Rice និង Jude Bellingham មិនគួរទៅចូលរួមជាមួយ Manchester United ទេ ហើយថា អ្នកទាំង២គួរតែមើលគម្រូពីកីឡាករបិសាចក្រហមផ្សេងៗទៀតដូច Harry Maguire, Aaron Wan Bissaka និង Luke Shaw ជាដើម។
Carragher សង្កត់ធ្ងន់ថា កីឡាករទាំង៣ដូចបានលើកជាឧទាហរណ៍នេះមិនមានការរីកចម្រើនអ្វីទេ។ កីឡាករខ្លះទៅ Man UTD ដើម្បីតែបានប្រាក់ខែខ្ពស់ប៉ុណ្ណោះ។
ចាប់តាំងពី Sir Alex Ferguson ចូលនិវត្តន៍ក្នុងឆ្នាំ២០១៣ Manchester United បានចំណាយលុយយ៉ាងច្រើនទិញកីឡាករ។ ជាក់ស្ដែង គ្រាន់តែ Harry Maguire មួយថ្លៃដល់ទៅ៨៧លានអឺរ៉ូ។ ផ្ទុយទៅវិញ គុណផលរបស់ពួកគេទាំងនោះមិនបានដូចការរំពឹងទុកទេ។ ចំណែក Jadon Sancho ក៏មិនទាន់សម្របខ្លួនរលូននៅឡើយ។
ដោយឡែក នាពេលថ្មីៗនេះ Manchester United បានប្រកាសតែងតាំងលោក Erik Ten Hag ជាអ្នកចាត់ការថ្មីចាប់ពីរដូវកាលក្រោយតទៅ៕