Arsenal វាយបកឈ្នះ Bournemouth ក្នុងនាទី៩០+៧
Reiss Nelson រកបានគ្រាប់បាល់ជ័យជម្នះក្នុងនាទី៩០+៧ ឲ្យ Arsenal វាយបកយកឈ្នះ Bournemouth ដោយលទ្ធផល៣ទល់នឹង២។
Bournemouth បាននាំមុខមុនក្នុងវិនាទីទី០៩តាមរយៈ Philip Billing មុន Marco Senesi តែតបញ្ចូលទីបន្ថែមគ្រាប់ទីនាទី៥៧។
យ៉ាងណា Arsenal បានតាមស្មើវិញដោយ Thomas Partey និង Ben White មុន Nelson ទាត់មួយជើងឆ្វេងផុតដៃអ្នកចាំទី។ ដូច្នេះ Arsenal នាំមុខ Manchester City ៥ពិន្ទុដដែលនៅលើកំពូលតារាង។
ដោយឡែក គ្រាប់បាល់របស់ Billing ជាគ្រាប់លឿនបំផុតទី២នៅ Premier League ខណៈ Shane Long ជាអ្នករកបានលឿនឲ្យ Southampton ក្រោយទាត់ចូល Watford ក្នុងវិនាទីទី៧,៦៩ កាលខែមេសា ឆ្នាំ២០១៩៕