ភ្នំពេញក្រោនប៉ះវិសាខាថ្ងៃនេះដណ្ដើមពានបើករដូវកាល
ក្រុមជើងឯកលីគកំពូលកម្ពុជា ភ្នំពេញក្រោន និងម្ចាស់ពានសម្ដេចតេជោ ហ៊ុន សែន ថ្នាក់ជាតិ វិសាខា ត្រូវតតាំងគ្នាដណ្ដើមពានរង្វាន់បើករដូវកាល ២០២២ ឬ Cambodian Super Cup នៅថ្ងៃអង្គារ ទី០១ ខែកុម្ភៈ។
ការប្រកួតនេះត្រូវបានធ្វើឡើងដើម្បីស្វាគមន៍រដូវកាលថ្មី ដោយជ្រើសរើសយកក្រុមជើងឯកលីគ និងម្ចាស់ពានសម្ដេចតេជោ។
ជំនួបរវាងក្រុមទាំង២នឹងប្រព្រឹត្តទៅនៅម៉ោង៦និង៣០នាទីល្ងាច នាកីឡដ្ឋានកងយោធពលខេមរភូមិន្ទ ឬស្តាតចាស់។
សម្រាប់ការចូលរួមទស្សនាក៏មានលក់សំបុត្រផងដែរ ដោយមានតម្លៃ២ម៉ឺន និង២ម៉ឺន៥ពាន់រៀល៕