
ភ្នំពេញក្រោន នាំយកខ្សែបម្រើជប៉ុន Yudai Ogawa
ក្លិបបាល់ទាត់ភ្នំពេញក្រោន បានបង្ហាញអំពីការនាំយកខ្សែបម្រើសញ្ជាតិជប៉ុន Yudai Ogawa ពីក្លិបបាល់ទាត់ អង្គរថៃហ្គ័រ សម្រាប់ការត្រៀមរដូវកាលថ្មី ២០២១ ។
នេះជាការបង្ហាញមុខកីឡាករបរទេសទី១ របស់ក្លិបជើងឯកលីក៦សម័យនេះសម្រាប់វត្តមានគ្រូបង្វឹកថ្មីសញ្ជាតិ អ៊ុយក្រែន បន្ទាប់ពីការចាកចេញរបស់ កីឡាករបរទេសមួយចំនួនដូចជា Poulo Victor និង Ideguchi ជាដើម បន្ទាប់ពីចប់រដូវកាល ២០២០ នេះ ។
Yudai Ogawa ចាប់ផ្តើមលេងបាល់ទាត់ក្នុងឆ្នាំ២០១៥ ជាមួយក្រុម Gifu FC នៅលីគទី២នៃប្រទេសជប៉ុន នៅឆ្នាំ២០១៧រូបគេបានលេងនៅលីគទី៤ប្រទេសប៉ូឡូញជាមួយនឹងក្រុម RTS Widzew Łódź បន្តមកទៀតគឺនៅឆ្នាំ២០១៨គេបានមកចូលរួមជាមួយក្រុមក្រសួងការពារជាតិនៃលីគកំពូលកម្ពុជា ។ នៅឆ្នាំ២០១៩ និង២០២០ ខ្សែបម្រើកណ្តាលរូបនេះបានចូលរួមជាមួយក្រុមអង្គរថាយហ្គឺរដែលមានមូលដ្ឋាននៅទឹកដីខេត្តសៀមរាប ៕