
សម្ដេច ហ៊ុន សែន អំពាវនាវកុំឲ្យលេងភ្នាល់ស៊ីសងពេល World Cup (មានវីដេអូ)
សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអំពាវនាវប្រជាពលរដ្ឋខ្មែរទាំងអស់ កុំលេងភ្នាល់បាល់ ខណៈដែលការប្រកួតបាល់ទាត់ World cup កំពុងប្រព្រឹត្តទៅនៅប្រទេសរុស្ស៊ី។ ការអំពាវនាវរបស់សម្ដេចនាយករដ្ឋមន្រ្តី បានធ្វើឡើងក្នុងពិធីសំណេះសំណាលជាមួយកម្មករ កម្មការិនីប្រមាណ ១៧,៧៦៧នាក់ មកពីរោងចក្រ សហគ្រាសចំនួន១៣ នៅក្នុងខេត្តតាកែវ នៅព្រឹកថ្ងៃទី២០ ខែមិថុនា ២០១៨នេះ។
សម្ដេច ហ៊ុន សែន ថ្លែងថា៖ «អ្នកខ្លះចាប់អាល្លឺម៉ង់ ស៊ីសៀងរហូត វាមិនដែលអាល្លឺម៉ង់ប៉ុនមេឃប៉ុនដី ទៅចាញ់ម៉ិចស៊ិក ហើយយប់មិញរឿងដែលមិនគួរឲ្យជឿ គឺប៉ូឡូញទៅចាញ់សេណេហ្គាល់ បាល់វាមូលក្មួយ ហើយសូមអំពាវនាវកុំនាំគ្នាទៅលេងភ្នាល់…»។
ជាមួយគ្នានេះ សម្ដេច ហ៊ុន សែន ក៏បានរម្លឹកឡើងពីប្រទេសអ៊ីតាលី ដែលពុំមានកៅអីទៅប្រកួត World Cup ដោយសម្ដេចចាត់ទុកថា ពិភពលោកមានការប្រែប្រួលហើយ៕
ទស្សនាប្រសាសន៍សម្តេច៖
សម្ដេចតេជោ ហ៊ុន សែន អំពាវនាវកុំឲ្យមានការភ្នាល់បាល់ដាក់លុយ
សម្ដេចតេជោ ហ៊ុន សែន អំពាវនាវកុំឲ្យមានការភ្នាល់បាល់ដាក់លុយ
Posted by BTV Cambodia on Tuesday, June 19, 2018