
គ្រូ Aston Villa ជឿជាក់ថាកូនក្រុមខ្លួននឹងជួយក្រុមជម្រើសជាតិអង់គ្លេសឲ្យលេងបានកាន់តែល្អ
(BC-99)
លោក Dean Smith គ្រូបង្វឹកក្រុម Aston Villa និយាយថាគាត់មានកីឡាករអន្តរជាតិអង់គ្លេសដែលមានសក្តានុពលជាច្រើននៅក្នុងក្រុមរបស់គាត់។
ស្របពេលដែលអ្នកចាត់ការទូរទៅក្រុមជម្រើសជាតិអង់គ្លេសលោក Southgate កំពុងតែតាមដានទម្រង់លេងកីឡាកររបស់ Aston Villa ដែលបានចាប់ផ្តើមយុទ្ធនាការ Premier League របស់ពួកគេជាមួយនឹងជ័យជម្នះ ១-០ លើក្រុម Sheffield United នោះបានធ្វើអោយគ្រូបង្វឹក Dean Smith ឆ្លៀតពេលលើងតម្កើនគុណភាពកីឡាកររបស់ខ្លួនតែម្តង។
ខ្សែប្រយុទ្ធ Aston Villa Jack Grealish និង Tyrone Mings ដែលទើបតែចុះកិច្ចសន្យាថ្មីជាមួយក្លិបបានក្លាយជាកីឡាករដែលមិនអាចខ្វះបាននៅក្នុងក្រុមជម្រើសជាតិតោកំណាច អង់គ្លេស។ ក្នុងនោះដែរ Ezri Konsa ដែលជាអតីតខ្សែការពារ U21 របស់អង់គ្លេសក៏ត្រូវបានកោះហៅមកចូលរួមឈុតធំរបស់អង់គ្លេសក្នុងការត្រៀមខ្លួនប្រកួតពានរង្វាន់អឺរ៉ុបផងដែរ។
សរុបទៅកីឡាករសញ្ជាតិអង់គ្លេសរបស់ Villa ចំនួន៥រូបហើយដែលត្រូវបានចូលរួមក្រុមជម្រើសជាតិ ហើយចំនួនមួយនេះបានធ្វើអោយលោក Dean Smith មានមោទនភាពចំពោះកូនក្រុមរបស់ខ្លួន ហើយថែមទាំងមានជំនឿចិត្តកាន់តែខ្លាំងទៀតថាពួកគេនឹងធ្វើបានកាន់តែល្អនៅរដូវកាលនេះ។