Hazard បានផ្ទេរទៅក្រុម Real Madrid រួចរាល់ហើយ នៅឡើយតែ Mbappe
យោងតាមកម្មវិធីវិទ្យុអេស្ប៉ាញ Cadena SER បានឲ្យដឹងថា កីឡាករ Hazard បានផ្ទេរទៅក្រុម Real Madrid រួចរាល់ហើយ ប៉ុន្តែសម្រាប់ការចុះហត្ថលេខាដើម្បីនាំយកកំពូលអ្នកប្រយុទ្ធលើវាលស្មៅវ័យក្មេងរបស់បារាំង Kylian Mbappe គឺមានការពិបាកបន្តិច។ ជាមួយគ្នានេះ ពិធីករ Manu Carreno របស់កម្មវិធីវិទ្យុអេស្ប៉ាញ Cadena SER បាននិយាយបន្ថែមទៀតថា នៅរដូវក្តៅខាងមុខនេះ ប្រិយ៍មិត្តទាំងអស់គ្នានឹងបានឃើញវត្តមានខ្សែប្រយុទ្ធរបស់ក្រុមតោខៀវ Chelsea គឺកីឡាករ Hazard បង្ហាញវត្តមាននៅអេស្ប៉ាញ ប៉ុន្តែ Mbappe និង Neymar ហាក់បីដូចជាមិនអាចទៅរួចឡើយ។ តែទោះបីជាយ៉ាងណា ក៏មិនទាន់ឃើញសារព័ត៌មានល្បីៗនៅប្រទេសអង់គ្លេសបានចេញផ្សាយជាផ្លូវការនៅឡើយទេ ហើយនេះគ្រាន់តែជាការនិយាយឲ្យដឹងពីលោក Manu Carreno ពិធីករក្នុងកម្មវិធីវិទ្យុរបស់ប្រទេសអេស្ប៉ាញតែប៉ុណ្ណោះ។
ចុះឈ្មោះ និង ដាក់ប្រាក់ជាមួយ 188asia ឥឡូវនេះដើម្បីទទួលបានប្រាក់បន្ថែមរហូតដល់ 100$
ទន្ទឹមនឹងនេះដែរ ទីភ្នាក់ងាររបស់ Real Madrid កំពុងតែចចារជាមួយកីឡាករ Miralem Pjanic របស់ Juventus ខណៈដែលកីឡាករខ្សែបំរើរូបនេះក៏មានការចាប់អារម្មណ៍ពីសំណាក់លោក Zinedine Zidane ។
គួរបញ្ជាក់ថា ក្រោយពីលោក Zinedine Zidane វិលមកកាន់ក្លឹបអធិរាជសនេះម្តងទៀត Real Madrid បានត្រៀមកញ្ចប់លុយ៥០០លានអឺរ៉ូសម្រាប់ការចំណាយក្នុងទីផ្សារដោះដូរកីឡាករនារដូវក្តៅខាងមុខនេះផងដែរ៕