សហព័ន្ធបាល់ទាត់កម្ពុជាប្រកាសរកទូរទស្សន៍ដេញថ្លៃផ្សាយផ្ទាល់ការប្រកួត AFF U-22 និង AFF U-23
សហព័ន្ធកីឡាបាល់ទាត់កម្ពុជា (FFC) បានប្រកាសស្វែងរកដៃគូដេញថ្លៃសិទ្ធិផ្សាយផ្ទាល់នៃការប្រកួតពានរង្វាន់អន្តរជាតិចំនួន២ដែលធ្វើឡើងនៅលើទឹកដីកម្ពុជានាខែកុម្ភៈ និង ខែមិនា ខាងមុខនេះ។
យោងតាមសេចក្តីប្រកាស FFC បានកំណត់តម្លៃអប្បបរមាចាប់ពី ៣ម៉ឺនដុល្លារអាមេរិកឡើងទៅសម្រាប់កម្មវិធីពានរង្វាន់ទាំងពីរ។ ពានរង្វាន់ទាំងពីរគឺពានអាស៊ាន AFF U-22 Championship 2019 ដែលប្រកួតពីថ្ងៃទី១៧ ខែកុម្ភៈ ដល់ថ្ងៃទី២ ខែមីនា ឆ្នាំ២០១៩ និងពានរង្វាន់កម្រិតអាស៊ី AFC U-23 Championship 2019 ពីថ្ងៃទី២២ ដល់ ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៩៕