
Honda ត្រៀមកីឡាករ៣៥នាក់រួចហើយដើម្បីតេស្ដទៅ AFF Cup
លោក Keisuke Honda អ្នកចាត់ការក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា ថ្លែងថា បានជ្រើសរើសកីឡាករ៣៥នាក់ដើម្បីចម្រាញ់យកបញ្ជីចុងក្រោយត្រៀម AFF Cup 2022 ក្នុងខែធ្នូ ខាងមុខ។
អ្នកចាត់ការជនជាតិជប៉ុនដដែលសង្កត់ធ្ងន់ថា អ្នកទាំង៣៥នាក់ត្រូវឆ្លងកាត់ការធ្វើតេស្ដ៣០-១៥ដូចពេលមុនដែរ។
AFF Championship 2022 នឹងចាប់ផ្ដើមពីថ្ងៃទី២០ ខែធ្នូ ដែលក្នុងនោះកម្ពុជាស្ថិតនៅពូល A មានថៃ, ហ្វីលីពីន, ឥណ្ឌូនេស៊ី និងប្រ៊ុយណេ៕