ឥណ្ឌូនេស៊ីដកខ្លួនពី U23 ហើយ
ក្រុមបាល់ទាត់ជម្រើសជាតិឥណ្ឌូនេស៊ីបានប្រកាសដកខ្លួនពី AFF U23 Championship 2022 នៅកម្ពុជា បន្ទាប់តេស្ដឃើញវិជ្ជមានក្នុងចំណោមកីឡាករ៧នាក់ និងក្រុមការងារគ្រូបង្វឹកម្នាក់។ មិនតែប៉ុណ្ណោះ កីឡាករមួយចំនួនកីឡាករមានបញ្ហារបួសថែមទៀត។
អគ្គលេខាធិការសហព័ន្ធកីឡាបាល់ទាត់ឥណ្ឌូនេស៊ីលោក Yunus Nusi បានផ្ញើសារសូមអភ័យទោសចំពោះការដកខ្លួននេះ។
កីឡាករដែលវិជ្ជមានមានដូចជា Ronaldo Joybera Junior, Muhammad Ferrari, Braif Fatari, Taufik Hidayat, Irfan Jauhari, Ahmad Figo Ramadhani និង Cahya Supriyadi។
ឥណ្ឌូនេស៊ី ដែលជាក្រុមការពារតំណែងជើងឯកស្ថិតក្នុងពូល B ជាមួយម៉ាឡេស៊ី មីយ៉ាន់ម៉ា និងឡាវ៕