
តារាងការផ្សាយបន្តផ្ទាល់ Premier League សប្តាហ៍នេះ និងទស្សនៈមួយចំនួនរបស់ MSRSPORT
បាល់ទាត់ Premier League របស់ England បានបន្តដល់សប្តាហ៏ទី ២៣ហើយនៅថ្ងៃសៅរ៌ ទី១៩ ខែមករានេះ។ ក្រុមការពារតំណែងជើងឯក Manchester City កំពុងតាមពីក្រោយ ៤ពិន្ទុ ពីក្រុមហង្សក្រហម Liverpool ដែលកំពុងកាន់កាប់កំពូលតារាងមាន ៥៧ពិន្ទុ ក្នុងដៃ។ អ្វីដែលគួរអោយចាប់អារម្មណ៏នៅប៉ុន្មានសប្តាហ៍ចុងក្រោយនេះគឺ បិសាចក្រហម Manchester United ដែលទើបផ្លាស់ប្តូរគ្រូបង្វឹកថ្មី ធ្វើអោយពួកឈ្នះរហូតតែម្តងគ្រប់កម្មវិធីប្រកួត។
ខាងក្រោមនេះគឺជាតារាងការប្រកួតសប្តាហ៏ទី២៣ របស់ក្របខ័ណ្ឌ Premier League និងគូរប្រកួតដែលត្រូវចាក់ផ្សាយបន្តផ្ទាល់នៅស្ថាប័ន CBS (CTN, CNC, MYTV)។ ៣គូដែលទស្សន៌និកជននិងបានទស្សនាលើកញ្ចក់ទូរទស្សន៌មានដូចជាៈ Southampton vs Everton, Arsenal vs Chelsea និង Fulham vs Spur។
សប្តាហ៏នេះ MSR មានប្រវត្តិជួបគ្នា៥លើកចុងក្រោយរបស់ក្រុមទាំង៦ដែល និងទស្សនៈមួយចំនួនរបស់ Admin ផងដែរដើម្បីបង្ហាញជូនដល់ទស្សនិកជន:
*** ប្រវត្តិជួបគ្នា៥លើកចុងក្រោយរបស់ Southampton vs Everton មើលទៅមានឈ្នះចាញ់ប្រហាក់ប្រហែលគ្នា តែអ្វីដែលសំខាន់ភាគច្រើនគឺទឹកដីអ្នកណា អ្នកនោះជាអ្នកឈ្នះ។ ដូច្នេះសំរាប់ទស្សនៈរបស់ Admin ទៅលើការប្រកួតនេះគឺ Southampton 2 – 1 Everton។
*** ចំណែកឯការប្រកួត Super Sunday រវាងកាំភ្លើងធំ Arsenal និង តោខៀវ Chelsea វិញក៏មិនធម្មតាដែរ វាជាការប្រកួតដែលប្រិយមិត្តជាច្រើនចង់ទស្សនា។ ប្រវត្តិជួបគ្នា៥លើកចុងក្រោយរបស់ Arsenal vs Chelsea ភាគច្រើនក៏ម្ចាស់ផ្ទះជាអ្នកទទួលបានជ័យជំនះដែរ ស្របពេលដែលការប្រកួតចុងក្រោយរបស់ក្រុមទាំងពីរគឺ Chelsea ឈ្នះ ៣ – 2។ សំរាប់ទស្សនៈរបស់ Admin វិញ ពិបាកក្នុងការវិភាគណាស់ គូរនេះទំនងជា Arsenal 2 – 0 Chelsea។
*** រីឯការប្រកួតចុងក្រោយរវាង Fulham និង Tottenham Hotspur ក៏ជាកាប្រកួតមួយដែលគួរអោយចាប់អារម្មណ៏ដែរ ព្រោះក្រុមបាតតារាង Fulham ត្រូវការពិន្ទុខ្លាំងណាស់ ខណៈដែល Spur កំពុងជួបវិបត្តិកីឡាករផង។ តាមមើលប្រវត្តិជួបគ្នា៥លើកចុងក្រោយរបស់ក្រុមទាំងពីរវិញឃើញថា Spur ឈ្នះដល់ទៅបួនដងជាប់គ្នាសំរាប់ក្នុងការប៉ះគ្នាបួនលើកចុងក្រោយ ឯ Fulham ឈ្នះបានតែម្តងប៉ុណ្ណោះ។ សំរាប់ទស្សនៈរបស់ Admin វិញ គូរនេះគឺ Fulham 1 – 0 Spur។
គិតត្រឹមសប្តាហ៍ទី២២ កន្លងទៅមានក្រុមជាច្រើនដែលមានឱកាសក្នុងការរកគ្រាប់បាល់ទៅលើគូប្រកួត ប៉ុន្តែពេលខ្លះក៏ត្រូវបានអ្នកចាំទីជួយសង្រ្គោះដែរ មិនមែនចេះតែស៊ុតចូលរហូតនោះទេ។ ខាងក្រោមនេះគឺជាអ្នកចាំទីដែលក្រុមការងារ MSRSPORT បានដកស្រង់ ទៅលើស្ថិតិនៃការសង្រ្គោះបាល់របង់ពួកគេ ឃើញថាអ្នកចាំទី Lukas Fabianski មានស្ថិតិជួយសង្រ្គោះបាល់បានច្រើនជាងគេរហូតដល់ទៅ ៨៣ដង ច្រើនជាងគូរប្រជែង Neil Etheridge និង David De Gea ទៅទៀត៕