
Man Utd ពិចារណាងាកទៅរកខ្សែការពាររបស់ Ajax Nicolas Tagliafico
(BC-99)
ក្រោយពីមានពាក្យចាចាមអារ៉ាមជាច្រើនស្តីពីក្រុមបិសាចក្រហម Manchester United ទិញកីឡាករជាហូរហែរនាពេលកន្លងមកនេះគេក៏ឃើញមានដំណឹងថ្មីមួយទៀតទាក់ទងទៅនឹងក្រុមនេះបាននិងកំពុងសម្លឹងឃើញខ្សែការពារ Ajax គឺកីឡាករ Nicolas Tagliafico ។
តាមរយៈ The Sun បានចុះផ្សាយអោយដឹងថា United កំពុងឃ្លាំមើលខ្សែការពារ Tagliafico ជាជម្រើសថ្មីរបស់ខ្លួនក្រោយពីបានធ្វើការចែរចូវកីឡាករ Alex Telles ដែលពុំទាន់ទទួលបានចម្លើយនៅឡើយពីក្លិប FC Porto ។
United ចង់បានកីឡាករផ្នែកការពារជាចាំបាច់បន្ទាប់ពីខ្សែការពារស្លាបឆ្វេង Luke Shaw របស់ខ្លួនចេញមកទទូចអោយមានកីឡាករថ្មីយកមកពង្រឹងក្រុមបន្ថែមជាពិសេសគឺនៅតំណែងរបស់គេតែម្តង។
Tagliafico នឹងមានសេរីភាពក្នុងការចាកចេញពី Ajax នៅរដូវក្តៅនេះក្នុងតំលៃប្រហែល ២៣ លានផោន។ កីឡាករវ័យ ២៨ ឆ្នាំរូបនេះក៏ស្ថិតក្នុងបញ្ជីចង់បានរបស់ Leicester ជាអ្នកជំនួស Ben Chilwell ដែលបានផ្លាស់ទៅ Chelsea ផងដែរ។