បឹងកេត ប៉ះ វិសាខា ថ្ងៃបើកឆាក League Cup
ក្លិប បឹងកេត ត្រូវទទួលក្រុម វិសាខានៅថ្ងៃបើកឆាកពានរង្វាន់ League Cup 2021 ដែលគ្រោងនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី០៥ ខែមិថុនា ដល់ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២១ ដែលមានក្លិបលីគអាជីពចំនួន៨ ចូលរួមចែកជា២ពូល ។
ក្នុងអំឡុងលីគសម្រាក ដោយកីឡាករជាប់លេងជម្រើសជាតិ CNCC និងក្លិបបាល់ទាត់បានឯកភាពគ្នារៀបចំឱ្យមានកម្មវិធីប្រកួតពានរង្វាន់ លីគខាប់ (CNCC League Cup 2021) ក្នុងគោលបំណងដើម្បីរក្សាសមត្ថភាព និងបច្ចេកទេសរបស់កីឡាករម្នាក់ៗ និងក្រុមទាំងមូល ចៀសវាងទុកឱ្យកីឡាករសម្រាកដោយគ្មានការប្រកួតនាំឲ្យធ្លាក់សមត្ថភាព ។
សម្រាប់ពូល A មាន ភ្នំពេញក្រោន, បឹងកេត, វិសាខា, និង ISI DSC ចំណែកពូល B មាន កងយោធពលខេមរភូមិន្ទ, ព្រះខ័នរាជស្វាយរៀង, ព្រៃវែង, និង យុវជនបាទី ៕