AT Madrid នឹងយល់ព្រមចូលតុចចារប្រសិនបើ Man Utd ហ៊ានឱ្យថ្លៃ ៤០ លានផោនសម្រាប់កីឡាករម្នាក់នេះ!
(BC-99)
យោងតាមសារព័ត៌មានរបស់អេស្ប៉ាញបានទម្លាយអោយដឹងថាក្រុមបិសាចក្រហម Manchester United កំពុងតែដំណើរការចុះហត្ថលេខាលើខ្សែបម្រើ Saul Niguez របស់ Atletico Madrid សម្រាប់រដូវកាលក្រោយនេះ។
កីឡាករសញ្ជាតិអេស្ប៉ាញខាងលើម្នាក់នេះត្រូវបានគេជឿថានឹងក្លាយជាកម្លាំងដ៏សំខាន់ដែលនឹងជំរុញឱ្យមានការផ្លាស់ប្តូរកាន់តែខ្លាំងដល់ក្រុមបិសាចក្រហម ក៏ប៉ុន្តែភាគីទាំងអស់អាចចូលតុចចារបានលុះត្រាតែក្រុមរបស់លោក Ole ហ៊ានចំណាយទឹកប្រាក់ចាប់ពី ៤០ លានផោនទៅតាមការទាមទាររបស់ AT Madrid ។
Saul Niguez អាយុ ២៦ ឆ្នាំគឺជាគោលដៅរយៈពេលវែងរបស់ United ដែលក្រុមនេះបានព្យាយាមចុះហត្ថលេខាយករូបគេតាំងពីឆ្នាំមុនមកម៉្លេះតែលោក Ole Gunnar Solskjaer មិនអាចជោគជ័យក្នុងការនាំរូបគេមកកាន់ Old Trafford បានឡើយដោយសារតែបញ្ហាតម្លៃមិនមិនត្រូវគ្នារវាង Manchester United និង AT Madrid។