Manchester City តៀមចំណាយលុយ ១០៧លានផោន ដើម្បីទិញកីឡាករឆ្នើម២រូប
មេឃខៀវ Manchester City កាន់តែខិតចូលដល់កិច្ចព្រមព្រៀងនាំយកីឡាករព័រទុយហ្គាល់ Bruno Fernandes ពី Sporting Lisbon និង Rodri ពី Atritico Madrid។
“Bruno Fernandez”
“Rodri”
Fernandes បានបង្ហាញការចាប់អារម្មណ៍ខ្លាំងនៅក្នុងក្របខ័ណ្ឌ Liga NOS នារដូវកាលនេះដោយស៊ុតបញ្ចូលទីបាន 19 គ្រាប់និងបញ្ចូលបាល់ទៅដៃគូស៊ុតបញ្ចូលទីបាន 13លើក ខណៈដែល Rodri ត្រូវបានគេមើលឃើញថាជាអ្នកដែលចូលមកជំនួសតំណែងដ៏សាកសមបំផុតរបស់កីឡាករវ័យ ៣៤ឆ្នាំ Fernandinho។
“Fernandinho”
យោងតាមប្រភព Telegraph Sport មេឃខៀវ Manchester City និងចំណាយលុយ ៤៧លានផោនទៅលើខ្សែបំរើប្រយុទ្ធ Bruno Fernandez ហើយ ៧០លានផោនទៀតទៅលើខ្សែបំរើឆ្នើម Rodri។
ក្រៅពីក្រុមមេឃខៀវ នៅមានបិសាចក្រហម Manchester United ក៏ចាប់អារម្មណ៏លើ Bruno Fernandez ផងដែរ ប៉ុន្តែកីឡាករវ័យ ២៤ឆ្នាំ បានសំរេចចិត្តចូលរួមជាមួយក្រុមរបស់លោក Pep ដោយមានមិត្តស្និទ្ធស្នាលរបស់គេគឺ Bernando Silva។
ប្រសិនបើកិច្ចព្រមព្រៀងនាំយកកីឡាករទាំងពីរខាងលើ ប្រព្រឹត្តទៅបានសំរេច នោះអាចនិងធ្វើអោយកីឡាករ Ilkay Gündogan ចាកចេញនៅបញ្ចប់រដូវលកាល ព្រោះកីឡារអាល្លឺម៉ង់រូបនេះមិនមានកុងត្រាថ្មីជាមួយនិង Manchester City ឡើយ៕