
Man UTD ត្រៀមជះលុយមហាសាលទិញយកខ្សែការពារនៅរដូវដោះដូរកីឡាករខាងមុខនេះ
បើយោងតាមការចុះផ្សាយព័ត៌មានកីឡាបរទេសបានឲ្យដឹងថា ក្លឹបបិសាចក្រហម Manchester United ត្រៀមបំបែកកំណត់ត្រាទិញយកខ្សែការពារមកពង្រឹងក្រុមនៅរដូវកាលក្រោយនេះ។ ជាមួយគ្នានេះសារព័ត៌មាន Evening Standard ក៏បានចុះផ្សាយដែលថាលោក Ed Woodward បានផ្តល់ឱ្យលោក Ole Gunnar Solskjaer នូវទឹកប្រាក់៩០លានផោនដើម្បីទិញយកខ្សែការពារល្អៗ។
ចុះឈ្មោះ និង ដាក់ប្រាក់ជាមួយ 188asia ឥឡូវនេះដើម្បីទទួលបានប្រាក់បន្ថែមរហូតដល់ 100$
ការដែលងាកមកចំណាយថវិកាយ៉ាងច្រើនលើខ្សែការពារដូចនេះ ក៏ដោយសារតែប្រធានក្លឹបបិសាចក្រហមមួយនេះ បានឃើញក្រុម Liverpool បានចំណាយថវិកាយ៉ាងច្រើនក្នុងការពង្រឹងលើប្រព័ន្ធការពារ ហើយក៏ទទួលបានជោគជ័យជាខ្លាំងក្នុងពេលបច្ចុប្បន្ននេះ ម្លោះហើយប្រធានក្លឹបមួយនេះ អាចនឹងយកគំរូតាមក្រុមហង្សក្រហម។
កីឡាករ Kalidou Koulibaly របស់ក្លឹប Napolis ត្រូវបានបិសាចក្រហមចាប់អារម្មណ៍ខ្លាំងជាងគេ ក្នុងនោះក៏មានខ្សែការពារ AC Milan Skriniar និង Toby Alderweireld ក៏ត្រូវបានបិសាចក្រហមកំពុងតែផ្សារភ្ជាប់ ចំណែកឯខ្សែការពារ Leicester City Harry Maguire ក៏ត្រូវបានគេនិយាយថា ក្លឹបកំពុងពិចារណាចង់បាននិងព្យាយាមចុះហត្ថលេខាលើខ្សែការពារក្នុងរដូវក្តៅមុននេះដែរ។
ចុះឈ្មោះ និង ដាក់ប្រាក់ជាមួយ 188asia ឥឡូវនេះដើម្បីទទួលបានប្រាក់បន្ថែមរហូតដល់ 100$
ជាមួយគ្នានេះកីឡាករខ្សែការពារ Raphael Varane របស់ក្រុម Real Madrid កំពុងឋិតនៅក្នុងការត្រួតពិនិត្យ ប៉ុន្តែការខកខានរបស់ Man United ក្នុងការចូលលេងនៅក្របខ័ណ្ឌ Champions League អាចនឹងមានការលំបាកក្នុងការអន្ទងចិត្តកីឡាកររូបនេះមកកាន់ Old Trafford៕