ព្រឹត្តិការណ៍ប្រណាំងយានយន្តឆ្លងកាត់ឧបសគ្គ និងរៀបចំធ្វើឡើងនៅតំបន់ដែនជម្រកសត្វព្រៃឡង់
បើយោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មាន(AKP)បានឲ្យដឹងថា៖ ក្រសួងបរិស្ថាន រៀបចំព្រឹត្តិការណ៍ប្រណាំងយានយន្តនៅតំបន់ដែនជម្រកសត្វព្រៃឡង់ដើម្បីបង្កើនការចូលរួមការថែរក្សាធនធានធម្មជាតិនៅតំបន់នោះកុំឲ្យបាត់បង់បន្តទៅទៀត។ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាមន្ត្រីនាំពាក្យក្រសួងបរិស្ថាន បានឲ្យដឹងថា ព្រឹត្តិការណ៍ប្រណាំងយានយន្តឆ្លងកាត់ឧបសគ្គនៅក្នុងតំបន់ដែនជម្រកសត្វព្រៃឡង់ ខ្មែររ៉ាលីរ៉េដឆ្នាំ ២០១៩ ធ្វើឡើងក្រោមប្រធានបទ «រួមគ្នាដើម្បីថែរក្សាបរិស្ថាន និងធនធានធម្មជាតិ» ដោយនឹងចាប់ផ្តើមពីថ្ងៃទី១៧ ដល់ថ្ងៃទី២០ ខែឧសភានាចុងសប្តាហ៍ក្រោយនេះ ដែលមានការចូលរួមពីកីឡាករកីឡាការិនីជាច្រើនរូបមកពីប្រទេសនានាដូចជា កម្ពុជា ថៃ អូស្ត្រាលី នូវែលសេឡង់វែល ស្តត់លែន បារាំង និងហូរឡង់ សរុបចំនួន៦៤នាក់។
ថ្លែងប្រាប់ឲ្យដឹងនៅថ្ងៃទី៧ ខែឧសភានេះ ឯកឧត្តម បានបញ្ជាក់ថា ការប្រណាំងនេះ នឹងឆ្លងកាត់ខេត្តចំនួន៣ មានកំពង់ធំ ព្រះវិហារ និងសៀមរាប លើចម្ងាយផ្លូវសរុបជាង៦០០គីឡូម៉ែត្រ ដោយឆ្លងកាត់កំណាត់ផ្លូវលំបាកៗ និងមានឧបសគ្គនៅក្នុងតំបន់នៃដែនជម្រកសត្វព្រៃ«ព្រៃឡង់» ដែនជម្រកសត្វព្រៃ«បឹងពែ» ដែនជម្រកសត្វព្រៃ«ព្រៃព្រះរកា»តំបន់ឧទ្យានជាតិភ្នំគូលែន និងតំបន់ការពារធម្មជាតិជាច្រើនទៀត ក្នុងគោលបំណងផ្សព្វផ្សាយពីសក្តានុពលនៃដែនជម្រកសត្វព្រៃព្រៃឡង់ ដែលសម្បូណ៌ដោយព្រៃឈើ និងជីវៈចម្រុះដល់សាធារណជន ក៏ដូចជាបណ្តុះស្មារតីស្រឡាញ់បរិស្ថាន និងធនធានធម្មជាតិ ក្នុងចំណោមប្រជាពលរដ្ឋទាំអស់គ្នា។ ទន្ទឹមគ្នានេះ ក៏ជាការផ្សព្វផ្សាយពីសក្តានុពលធនធានធម្មជាតិកម្ពុជា ដើម្បីឲ្យប្រជាពលរដ្ឋបានដឹង ក៏ដូចជាជំរុញឲ្យមានការចូលរួមរបស់សាធារណជន ក្នុងការការពារ និងអភិរក្សធនធានធម្មជាតិឲ្យបានគង់វង្ស និងចូលរួមការពារបរិស្ថានឲ្យមាននិរន្តរភាព។ ឯកឧត្តម បង្ហាញការជឿជាក់ថា តាមរយៈការផ្សព្វផ្សាយពីការប្រណាំងរថយន្តឆ្លងកាត់តំបន់ដែនជម្រកសត្វព្រៃនៅកម្ពុជានេះ នឹងធ្វើឲ្យសាធារណជនជាតិ និងអន្តរជាតិ បានដឹងពីសក្តានុពលទេសចរណ៍ធម្មជាតិ ជីវភាពរស់នៅរបស់ប្រជាសហគមន៍នៅជុំវិញតំបន់ការពារធម្មជាតិ ការបង្ហាញពីទេសភាពស្រស់បំព្រងនៃព្រៃព្រឹក្សា និងជីវៈចម្រុះគ្រប់ប្រភេទ។
ចុះឈ្មោះ និង ដាក់ប្រាក់ជាមួយ 188asia ឥឡូវនេះដើម្បីទទួលបានប្រាក់បន្ថែមរហូតដល់ 100$
បើតាមការឲ្យដឹងពី លោក ហូ សិទ្ធីគុណ អនុប្រធានសហព័ន្ធកីឡាយានយន្តកម្ពុជា បានបញ្ជាក់ថា យានយន្តដែលចូលរួមក្នុងការប្រណាំងនេះ មានក្រុមម៉ូតូប្រណាំងចំនួន២០គ្រឿង ក្រុមរថយន្តចំនួន២១គ្រឿង ក្នុងនោះមានរថយន្តប្រណាំងរបស់ក្រុមកីឡាករជាតិចំនួន១៥គ្រឿង រថយន្តប្រណាំងរបស់ក្រុមកីឡាករអន្តរជាតិចំនួន៤គ្រឿង និងរថយន្តជំនួយគ្រឿងបន្លាស់ចំនួន២គ្រឿង។
សូមបញ្ជាក់ថា នេះជាឆ្នាំទី២ហើយ ដែលក្រសួងបរិស្ថាន សហការជាមួយសហព័ន្ធកីឡាយានយន្តកម្ពុជា និងវិស័យឯកជន រៀបចំព្រឹត្តិការណ៍ប្រណាំងយានយន្តឆ្លងកាត់ឧបសគ្គក្នុងតំបន់ព្រៃឈើនៅកម្ពុជា បន្ទាប់ពីបានបង្កើតឡើងជាលើកដំបូងក្នុងឆ្នាំ២០១៨ ដោយឆ្លងកាត់តំបន់ដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ឧទ្យានជាតិគិរីរម្យ ឧទ្យានជាតិព្រះមុនីវង្សភ្នំបូកគោ តំបន់ឧទ្យានជាតិជួរភ្នំក្រវ៉ាញខាងត្បូង ដែលមានចម្ងាយផ្លូវសរុបជាង៦៣០គឺឡូម៉ែត្រ៕