
ឧបករណ៍ហាត់ប្រាណចំនួន១០ប្រភេទ ត្រូវបានដាក់ឲ្យប្រើប្រាស់នៅសួនច្បារជិតព្រះរាជដំណាក់ខេត្តសៀមរាប
បើយោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មាន(AKP)បានឲ្យដឹងថា៖ ប្រជាពលរដ្ឋដែលនិយមហាត់ប្រាណនៅសួនច្បារជិតព្រះរាជដំណាក់ខេត្តសៀមរាប មានការរីករាយចំពោះការបំពាក់ឧបករណ៍ហាត់ប្រាណចំនួន១០ប្រភេទ របស់អាជ្ញាធរខេត្ត នៅក្នុងសួនច្បារនេះ ដើម្បីឱ្យប្រជាពលរដ្ឋបានធ្វើលំហាត់ប្រាណដោយសេរី។

ប្រភព៖ ក្រសួងព័ត៌មាន (AKP)
អាជ្ញាធរខេត្តសៀមរាបកន្លងនេះបានកែប្រែទីធ្លានៅជាប់មាត់ស្ទឹងសៀមរាប ដែលស្ថិត នៅខាងជើងឈៀងខាងកើតព្រះរាជដំណាក់ ឱ្យទៅជាទីធ្លាសម្រាប់ប្រជាពលរដ្ឋហាត់ប្រាណ និងមួយចំណែកជាចំណតរថយន្ត ដោយមានការតុបតែងធ្វើឱ្យសោភណភាពនៅទីធ្លានេះ មានភាពស្រស់ស្អាត។ រៀងរាល់ពេលល្ងាចមានប្រជាពលរដ្ឋជា ច្រើនបាននំាគ្នាធ្វើការហាត់ ប្រាណនៅទីធ្លានេះ ចំណែកឯភ្ញៀវទេសចរ ក៏បានទៅលំហែកាយនៅតំបន់នេះច្រើនផងដែរ ព្រោះគេអាចទស្សនាព្រះរាជដំណាក់ ព្រះអង្គចេកព្រះអង្គចម និងសត្វជ្រឹងនៅតំបន់នោះ បានផងដែរ។ ក្រៅពីនេះ ដើម្បីលើកកម្ពស់សុខុមាភាពរបស់បងប្អូនប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវ ទេសចរជាតិ និងភ្ញៀវទេសចរអន្តរជាតិ រដ្ឋបាលខេត្តសៀមរាបកាលពីចុងសប្តាហ៍ បានដំឡើងឧបករណ៍ហាត់ប្រាណ១០ប្រភេទនៅសួនច្បារនេះ ដើម្បីបម្រើជាប្រយោជន៍រួម ដល់បងប្អូនក្នុងការហាត់ប្រាណ។
ចុះឈ្មោះ និង ដាក់ប្រាក់ជាមួយ 188asia ឥឡូវនេះដើម្បីទទួលបានប្រាក់បន្ថែមរហូតដល់ 100$

ប្រភព៖ ក្រសួងព័ត៌មាន (AKP)
ក្រុមប្រជាពលរដ្ឋដែលបាននាំគ្នាទៅហាត់ប្រាណ នៅសួនច្បារជិតព្រះរាជដំណាក់ខេត្តសៀមរាបនេះ បានបង្ហាញពីការរីករាយចំពោះ ការបំពាក់ឧបករណ៍ហាត់ប្រាណ ចំនួន១០ប្រភេទរបស់អាជ្ញាធរខេត្តនៅក្នុងសួនច្បារនេះ ដើម្បីឱ្យប្រជាពលរដ្ឋបានធ្វើលំហាត់ ប្រាណដោយសេរី ព្រោះថា នៅទីធ្លានេះមានសោភណភាពល្អ មានបរិយាកាសបរិសុទ្ធ និងបានផ្តល់អត្ថប្រយោជន៍ច្រើនដល់សុខភាព។ ក្រុមប្រជាពលរដ្ឋទាំងនេះបានថ្លែងអំណរគុណចំពោះអាជ្ញាធរខេត្តសៀមរាប ដែលបានគិតគូរពីសុខភាពរបស់ប្រជាពលរដ្ឋ។

ប្រភព៖ ក្រសួងព័ត៌មាន (AKP)
សូមបញ្ជាក់ថា ដើមី្បបំពេញនូវតម្រូវការរបស់ប្រជាពលរដ្ឋនៅក្រុងសៀមរាប អាជ្ញាធរខេត្តបានបន្តធ្វើការអភិវឌ្ឍន៍ខេត្តទ្វេឡើងថែមទៀត ដូចជាការពង្រីកនូវទីធ្លា សម្រាប់បងប្អូន និងភ្ញៀវទេសចរ មកធ្វើការលំហែកាយ ធ្វើលំហាត់ប្រាណ ដោយមានបំពាក់ ឧបករណ៍ហាត់ប្រាណ និងមានកន្លែងក្មេងលេង ដោយកែប្រែសួនច្បារនៅទល់ មុខព្រះរាជដំណាក់ឱ្យទៅជាសួនច្បារបែបទំនើប សម្រាប់ភ្ញៀវទេសចរមកធ្វើការលំហែកាយ ជាកន្លែងសម្រាប់ប្រជាពលរដ្ឋធ្វើលំហាត់ប្រាណ។ រៀងរាល់ថ្ងៃឱ្យតែដល់ម៉ោង៥ល្ងាចប្រជាពលរដ្ឋជាច្រើនបានមកជួបជុំគ្នានៅសួនច្បារនេះ ដើម្បីធ្វើលំហាត់ប្រាណផ្សេងៗអ្នកខ្លះប្រើប្រាស់ឧបករណ៍ដែលអាជ្ញាធរខេត្តបានបំពាក់ឱ្យ អ្នកខ្លះហាត់តាមរបៀបរាំតាមចង្វាក់ភ្លេង និងខ្លះទៀតលេងសី និងហាត់តាមបែបយូហ្គាជាដើម៕