សហព័ន្ធបាល់ទាត់ប្រកាសដំណើរការពានរង្វាន់៤ឡើងវិញ
សហព័ទ្ធបាល់ទាត់កម្ពុជាបានសេចក្តីជូនដំណឹង ស្តីពីការដំណើរឡើងវិញការប្រកួត ជម្រើសជើងឯកជាតិលីគ២ ជម្រើសជើងឯកបាល់ទាត់នារី ពានរង្វាន់បាល់ទាត់ក្នុងសាល Tiger ២០២០ និងជម្រើសជើងឯកយុវជនអាយុក្រោម១៥ឆ្នាំ និងអាយុក្រោម១៨ឆ្នាំ ឆ្នាំ២០២០ តាមកាលបរិច្ឆទខាងក្រោម ៖
១.ពានរង្វាន់បាល់ទាត់ក្នុងសាល ចាប់ពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២០
២.ជម្រើសជើងឯកយុវជនអាយុក្រោម១៥ឆ្នាំ និងអាយុក្រោម១៨ឆ្នាំ ឆ្នាំ២០២០ ចាប់ពីថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២០
៣.ជម្រើសជើងឯកជាតិលីគ២ ចាប់ពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០
៤.ជម្រើសជើងឯកបាល់ទាត់នារី ចាប់ពីថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២០
គួរបញ្ជាក់ថា កាលពីពីរសប្តាហ៍មុនសហព័ន្ធបាល់ទាត់កម្ពុជាបានចេញសេចក្តីប្រកាសស្តីអំពីការផ្អាកសកម្មភាព ប្រកួតពានរង្វាន់ទាំង៤ខាងលើ បន្ទាប់ពីមានការឆ្លងកូវីដ ១៩ នៅកម្ពុជា ប៉ុន្តែក្រោយពីគ្រប់គ្រងបានក៏បើកដំណើរ ការឡើងវិញតែម្តង ៕