
គ្រូ Chelsea៖ ខ្ញុំគ្មានក្បួនយកឈ្នះ Man City ឡើយ ប៉ុន្តែ៩០នាទីអ្វីៗក៏អាចកើតឡើងបានដែរ
មុនជួបគ្នានៅក្នុងក្របខ័ណ្ឌ Premier League នាសប្តាហ៍ទី១៦នេះ គ្រូបង្វឹក Chelsea លោក Maurizio Sarri បាននិយាយថា លោកគ្មានក្បួនណាអាចយកឈ្នះក្រុមភ្ញៀវ Manchester City ឡើយ។
គ្រូបង្វឹកសញ្ជាតិអ៊ីតាលីបាននិយាយថា៖ “ខ្ញុំមិនដឹងទេ។ ប្រកួតជាមួយ Pep Guardiola ខ្ញុំតែងចាញ់រាល់លើក ដូច្នេះខ្ញុំមិនដឹងពីរបៀបឈ្នះគាត់ទេ។ អ្នកអាចសួរទៅអ្នកផ្សេងបាន”។ ក្រុមរបស់គាត់ (Pep) គឺជាក្រុមខ្លាំងមួយក្នុងចំណោមក្រុមបាល់ទាត់ខ្លាំងបំផុតនៅអឺរ៉ុបនាពេលបច្ចុប្បន្ន។ ខ្ញុំអាចនិយាយបានថា បច្ចុប្បន្នពួកគេ (Man City) ខ្លាំងជាងពួកយើង ប៉ុន្តែ៩០នាទី អ្វីៗក៏អាចកើតឡើងដែរ។ យើងដឹងថា វាជាការប្រកួតដ៏លំបាក ប៉ុន្តែយើងត្រូវតែមានជំនឿចិត្ត”។
គួរបញ្ជាក់ថា ក្រុមតោខៀវ Chelsea នឹងបើកទ្វារកីឡដ្ឋាន Stamford Bridge របស់ខ្លួនស្វាគមន៍ក្រុមមេឃខៀវ Manchester City នាវេលាម៉ោង ១២:៣០ នាទីរំលងអាធ្រាត្រយប់នេះដោយនឹងមានផ្សាយបន្តផ្ទាល់តាមកញ្ចក់ទូរទស្សន៍ CBS (CTN, CNC & MYTV) ផងដែរ។