Pep ពន្យល់រឿង Messi ដើរលើទីលាន ថាមិនមែនជារឿងធម្មតាៗទេ
លោក Pep Guardiola បានបង្ហាញការយល់ឃើញផ្ទាល់មួយពាក់ព័ន្ធទៅនឹងការដើររបស់ Lionel Messi ក្នុងការប្រកួត UEFA Champions League រវាង FC Barcelona និង Dynamo Kyiv នាពេលកន្លងទៅ។
អ្នកចាត់ការ Manchester City រូបនេះបានប្រដូចការដើររបស់ Messi ទៅនឹងអ្នកថ្មើរជើងលបៗក្នុងព្រៃដែលដើរបណ្ដើរសញ្ជឹងគិតបណ្ដើរ។
លោក Pep បានថ្លែងក្នុងកិច្ចសម្ភាសមួយបែបនេះ “៖នេះហើយជាបាល់ទាត់។ តាមពិតទៅគាត់កំពុងសម្លឹងមើល និងពិចារណា។ តាមពិតទៅគេមិនមែននៅស្ងៀមដើរចោលទេ។ គាត់ដឹងថាអ្វីត្រូវធ្វើ គាត់ដឹងពីចំណុចខ្សោយរបស់ខ្សែការពារ។ ៥ទៅ១០នាទីបន្ទាប់ គឺអ្វីៗនឹងស្ថិតក្នុងដៃរបស់ Messi។”
រឿងរ៉ាវនេះធ្វើឲ្យអ្នកគាំទ្រមានការគិតផ្សេងៗគ្នា។ អ្នកខ្លះក៏រិះគន់ខ្សែប្រយុទ្ធអាហ្សង់ទីនរូបនេះថា មិនចង់លេង ខណៈអ្នកផ្សេងទៀតក៏បានគិតដូចលោក Pep Guardiola អ៊ីចឹងដែរ។
ដោយឡែក កិច្ចសន្យារបស់ Messi នៅ FC Barcelona នឹងផុតនៅដំណាច់រដូវកាលនេះ។ វាហាក់ដូចជាកីឡាករវ័យ៣៣ឆ្នាំមិនមែនជាផ្នែកមួយនៅក្លិបអ្នកមានបុណ្យទៀតទេ។ គេជឿថា ម្ចាស់បាល់មាស៦សម័យរូបនេះនឹងចូលរួមជាមួយលោក Pep Guardiola នារដូវកាលក្រោយ៕