Pep ជាប់ជាអ្នកចាត់ការល្អនៅ Premier League
លោក Pep Guardiola ត្រូវបានជ្រើសរើសជាអ្នកចាត់ការល្អបំផុតប្រចាំក្របខណ្ឌ Premier League រដូវកាល២០២០/២០២១។
អ្នកចាត់ការជនជាតិអេស្ប៉ាញបាននាំមុខលោក Ole Gunnar Solskjaer, Brendan Rodgers, David Moyes និង Marcelo Bielsa។
អតីតគ្រូបង្គោល Barcelona ដែលនាំ Manchester City ឈ្នះជើងឯក Premier League ជាលើកទី៣ក្នុងរយៈពេល៤ឆ្នាំចុងក្រោយនេះ ក៏ធ្លាប់ទទួលបានតំណែងកិតិ្តយសធំនេះក្នុងរដូវកាល២០១៧/២០១៨ និង២០១៨/២០១៩ ដែរ។ ដូច្នេះលោក Pep តាមស្មើចំនួនរបស់លោក Jose Mourinho ហើយមានតែ Sir Alex Ferguson ទេដែលឈ្នះច្រើនជាងគេ គឺ១១ដង៕