Tiffy Army បញ្ចូលយុវជន ៥ នាក់ត្រៀមលេង League Cup
ក្លិបបាល់ទាត់ Tiffy Army បានដាក់បញ្ចូលកីឡាករពីឈុតយុវជន ចំនួន៥នាក់ មកលេងនៅឈុតធំ ដើម្បីត្រៀមការប្រកួតពានរង្វាន់ League Cup ក្រោមការដឹកនាំគ្រូបង្វឹកថ្មីលោក Lee Tae Hoon ។
សមាសភាពយុវជន ចំនួន៥ រូប ដែលបន្ថែមមាន ឈឿន ឧត្តម ,ជឿន ពិសិដ្ឋ,យ៉ន សំណាង ,ម៉ៅ ណារិទ្ធ និង ជា ណាវីន ដែលនឹងត្រូវចូលរួមជាមួយក្រុមឈុតធំ ដើម្បីប្រកួតប្រជែងក្នុងពានរង្វាន់ League Cup 2021 By Forward។ ហើយការប្រកួតនេះ គឺជាការផ្ដលឳកាស ដល់យុវជន សម្រាប់ក្នុងការបង្ហាញសម្ថភាព ត្រៀមប្រជែងក្នុងការប្រកួតពានរង្វាន់លីគកំពូលកម្ពុជា និងពានរង្វាន់ Hun Sen Cup 2021 នៅពេលខាងមុខនេះ ផងដែរ ។
Tiffy Army ស្ថិតនៅពូល B ជាមួយ ព្រៃវែង , យុវជនសាលាបាល់ទាត់បាទី និង ព្រះខ័នរាជស្វាយរៀង ។ នៅថ្ងៃទី ០៦ ខែ មិថុនា ក្លិប ទ័ព នឹងធ្វើដំណើរទៅលេងនៅទឹកដី ក្លិប ព្រៃវែង ។