
Brighton បានកៅអីវគ្គចែកពូល Europa League
Julio Enciso បានរកគ្រាប់បាល់បញ្ចូលទីតាមស្មើ Manchester City ឱ្យ Brighton & Hove Albion និងជាគ្រាប់បញ្ជាក់ថា ពួកគេទទួលបានកៅអីវគ្គចែកពូល Europa League រដូវកាលក្រោយ។
Phil Foden ជាអ្នករកគ្រាប់បាល់ឱ្យក្រុមលោក Pep Guardiola នាំមុខមុនក្នុងនាទី២៥ ហើយ១៣នាទីក្រោយមក Enciso ក៏តាមស្មើវិញ។
Haaland មានឱកាសរកគ្រាប់បាល់បញ្ចូលទីនាទី៧៩ តែត្រូវបានបដិសេធដោយ V.A.R ធ្វើឱ្យបញ្ចប់ការឈ្នះ១២ប្រកួតជាប់គ្នានៅ Premier League។
ដូច្នេះ Brighton បញ្ចប់រដូវកាលនៅលេខ៦ មានកៅអីវគ្គចែកពូល Europa League៕