Sterling មិនមានឈ្មោះក្នុងក្រុមជម្រើសជាតិអង់គ្លេស
Raheem Sterling មិនត្រូវបានកោះហៅចូលក្រុមជម្រើសជាតិអង់គ្លេសសម្រាប់វគ្គជម្រុះ Euro 2024 តទល់ម៉ាល់តា និងម៉ាសេដ្វាំងខាងជើង ក្នុងខែមិថុនា។
អ្នកតំណាងខ្សែប្រយុទ្ធ Chelsea ខាងលើប្រាប់ថា គេមិនអាចចូលរួមបាន បន្ទាប់ពីមានការពិភាក្សាជាមួយគ្រូបង្គោល Gareth Southgate ដើម្បីរក្សាកាយសម្បទាឱ្យបានប្រសើរ។ យ៉ាងណា អតីតកីឡាករ Liverpool និង Chelsea នៅតែស្ថិតក្នុងគម្រោងរបស់លោក Southgate។ គេបានឆ្លងកាត់ដំណាក់កាលដ៏លំបាកបំផុតក្នុងអាជីពដោយរកបានតែ៩គ្រាប់ប៉ុណ្ណោះក្នុង៣៧ប្រកួតសម្រាប់ Chelsea ។
កីឡាករវ័យ២៨ឆ្នាំរូបនេះធ្លាប់បានចាកចេញពីជំរំប្រមូលផ្តុំ នៅ World Cup 2022 ដោយសារតែគ្រួសាររបស់គេត្រូវបានចោរគាស់ផ្ទះ៕