
ក្លិបបាល់ទាត់អគ្គិសនីកម្ពុជាទំនងរំសាយហើយ
ក្លិបបាល់ទាត់អគ្គិសនីកម្ពុជាប្រហែលមិនមានឈ្មោះក្នុងការប្រកួតប្រជែងក្របខណ្ឌអាជីពរដូវកាលក្រោយទៀតហើយ ក្រោយកីឡាករប្រកាសចាកចេញជាបន្តបន្ទាប់។
អ្នកខ្លះបានបង្ហោះសារបង្ហាញភាពសោកស្ដាយ ខណៈកីឡាករចំនួនបានផ្លាស់ទៅទ្រនំថ្មី។ ជាក់ស្ដែង ខ្សែការពារ ឈឿង វិស៊ីនុ និងខ្សែប្រយុទ្ធ ចន្ថា ចន្ទាកា បានផ្លាស់ទៅបឹងកេតនាពេលថ្មីៗនេះ។ ចំណែកខ្សែការពារ អ៊ឹម វីនុន បានផ្ទេរទៅសមាគមកីឡាបាល់ទាត់កងយោធពលខេមរភូមិន្ទ។
គួរដឹងដែរថា ក្លិបបាល់ទាត់អគ្គិសនីកម្ពុជាត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០១៦ និងបានចូលក្របខណ្ឌកំពូលឆ្នាំ២០១៧ ដែលជាឆ្នាំពួកគេបានលេខ៣ពានសម្ដេចតេជោ ហ៊ុន សែន ផងដែរ។ ឆ្នាំ២០២២កន្លងទៅ អគ្គិសនីបានលេខ៤ពានសម្ដេច និងជើងឯក Cambodian League 2៕