Scott Carson តកុងត្រាមួយរដូវកាលទៀតនៅ Man City
Scott Carson បានចុះហត្ថលេខាបន្តកុងត្រាថ្មីមួយឆ្នាំជាមួយនឹង City ដល់រដូវក្ដៅឆ្នាំ ២០២៤។
កីឡាករវ័យ៣៧ឆ្នាំដំបូងបានចូលរួមជាមួយក្លឹបក្នុងលក្ខខណ្ឌខ្ចីក្នុងឆ្នាំ ២០១៩ រហូតដល់ចុងបញ្ចប់នៃរដូវកាល 2020/21 ។
នៅពេលដែលកិច្ចសន្យាជាមួយ Derby County បានបញ្ចប់នៅឆ្នាំ ២០២១ គេបានចុះហត្ថលេខាសម្រាប់ City លើការផ្ទេរដោយឥតគិតថ្លៃ។
អតីតកីឡាករជម្រើសជាតិអង់គ្លេសរូបនេះបានយល់ព្រមបន្តរយៈពេល ១២ ខែទៀតនៅកីឡដ្ឋាន Etihad៕