សោកស្តាយ! U16 កម្ពុជា ចាញ់ U16 ទីំម័រ ២-១ ក្នុងពាន AFF U16 Championship 2018 (មានវីដេអូហាយឡាយ)
កាលពីម្សិលមិញ ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា អាយុក្រោម១៦ឆ្នាំ បានប្រកួតចាញ់ទីម័រខាងកើត ដោយលទ្ធផល ២ទល់នឹង១ ក្នុងជំនួបសន្សំពិន្ទុលើកទី៣ ប្រចាំពូល A នៃព្រឹត្តិការណ៍ AFF U16 Championship 2018 នៅប្រទេសឥណ្ឌូនេស៊ី។
ក្រោយពីរងបរាជ័យជាលើកទី២ ក្រុមយុវជនគោព្រៃកម្ពុជាហាក់ដូចជាមានសង្ឃឹមតិចតួចក្នុងការឡើងទៅវគ្គបន្ដត្បិតមានត្រឹម៣ពិន្ទុក្នុងដៃក្រោយប្រកួតចំនួន៣លើក។ដោយឡែកប្រកួតបន្ទាប់ ក្រុមលោក Lee Tae Hoon ត្រូវបន្តប៉ះជាមួយមីយ៉ាន់ម៉ា មុនជួបជាមួយម្ចាស់ផ្ទះឥណ្ឌូណេស៊ី។
ទស្សនាវីដេអូហាយឡាយ៖
រូបភាព៖ សហព័ន្ធបាល់ទាត់កម្ពុជា