កីឡាកររបួសច្រើន!! អត់ Salah!! អត់បញ្ហាសម្រាប់ Liverpool!!
Darwin Nunez និង Jota គឺជាតួអង្គយ៉ាងសំខាន់នៅក្នុងការប្រកួតទល់នឹងក្រុម Bournemouth នៅថ្ងៃអាទិត្យ ទី២១ ខែមករា ឆ្នាំ២០២៤ ដោយ Liverpool បានយកឈ្នះក្នុងលទ្ធផល ៤-០ ទោះបីគ្មានវត្តមានរបស់ Salah។
ក្រុមរបស់លោក Jurgen Klopp ធ្វើពុំសូវបានល្អឡើយក្នុងវគ្គទីមួយ ខណៈ ពួកគេបរាជ័យក្នុងការស៊ុតបាល់ក្នុង តំបន់ប្រអប់របស់ Bournemouth សូម្បីតែមួយជើង។ ទោះបីជាយ៉ាងណា ក្រុមរហស្សនាមហង្សក្រហមធ្វើបានល្អវិញក្នុងវគ្គទីពីរជាពិសេស Jota និង Nunez ។ ក្រោយផ្ដួល Bournemouth រួចមក Liverpool កំពុងឈរនៅកំពូលតារាងដែលមាន ៥ពិន្ទុវ៉ាដាច់ពីក្រុមលេខរៀងទី២ Manchester City ដែលលេងតិចជាងមួយប្រកួត។
ចំណែកបញ្ហារបួសរបស់ Salah កាលពីប្រកួតទល់នឹងហ្គាណាវិញ, សហព័ទ្ធបាល់ទាត់របស់ប្រទេសអាហ្ស៊ីបបានថ្លែងថា គេនឹងត្រូវត្រលប់មកកាន់ ទឹកដីប្រទេសអង់គ្លេសវិញជាមួយ Liverpool ដើម្បីព្យាបាលរបួស៕