សូលទីឡូអង្គរ ស្គាល់ជ័យជម្នះជាលើកដំបូង
ការប្រកួតពានរង្វាន់លីគកំពូលកម្ពុជា រដូវកាល២០២០ បានបញ្ចប់សប្តាហ៍ទី៥ ដោយក្រុម សូលទីឡូអង្គរ បានយកឈ្នះ នគរបាលជាតិ ដោយលទ្ធផល ៤ទល់២ ធ្វើឲ្យស្គាល់ជ័យជម្នះជាលើកដំបូង។
គ្រាប់បាល់របស់ក្រុមម្ចាស់ផ្ទះកបានដោយកីឡាករបរទេស MATHEUS ២គ្រាប់ នៅនាទី ១០ នឹង ១៣ ស្របពេលដែលខ្សែបម្រើ លី អារីហ្វីន រកបានមួយគ្រាប់នៅនាទៅ ៦៧ ខណៈដែលកីឡាករ អៀម រតនា រកបាននៅនាទី ៧៩ ទោះជាយ៉ាងណាក្តីនគរបាលជាតិ រកបាន ២គ្រាប់ ដោយកីឡាករ OSA នៅនាទី ៥៣ នឹងខ្សែប្រយុទ្ធជម្រើសជាតិ នួន បូរី រកបានមួយគ្រាប់នៅនាទៅ ៧០ ។
គិតត្រឹមបញ្ចប់សប្តាហ៍ទី៥ នៃពានរង្វាន់លីគកំពូលកម្ពុជា រដូវកាល២០២០នេះ សូលទីឡូអង្គរ បានឡើងមកលេខ ១០ ដោយ ៥ ប្រកួត ឈ្នះម្តង នឹងចាញ់ ៤ ដង ខណៈ នគរបាលជាតិ មិនទាន់ស្គាល់ឈ្នះ ពោលគឺ ៥ ប្រកួត ចាញ់ទាំងអស់ស្ថិតនៅបាតតារាង៕