លោក ទេព ស៊ីវុត្ថា គ្រូបង្វឹកថ្នាលជំរើសជាតិព្រួយបារម្ភពីសុខភាពកីឡាករ
នេះគឺជាសំដីផ្ទាល់របស់លោកគ្រូ ទេព ស៊ីវុត្ថា ដែលជាគ្រូបង្វឹកកីឡាករគុនខ្មែរថ្នាលថ្នាក់ជាតិទាំង៨រូប ខណៈដែលកីឡាករទាំងនេះកំពុងតែហ្វឹកហាត់ និង ស្នាក់នៅក្នុងពហុកីឡដ្ឋានមរតកតេជា។ លោកគ្រូបានសរសេរលើផេកហ្វេកប៊ុកផ្ទាល់ខ្លួនថា៖ ពួកគាត់ខំណាស់ តែសូមលោកគ្រូតាមក្លឹប មុននិងផ្គូរផ្គងពួកគាត់ សូមមេត្តាសួរពួកខ្ញុំផង ក្រែងថ្ងៃដែលត្រូវប្រកួតកីឡាករឈឺឬសុខភាពមិនល្អមិនអាចប្រកួតបាន ព្រោះមួយរយៈនេះ គ្រូៗទាំងអស់មិនបានប្រាប់ពួកខ្ញុំសូម្បីតែមួយម៉ាត់ ពេលប្រកួតឈ្នះពួកលោកយកលុយក្លឹបយ៉ាងស្រួល តែពេលចាញ់ដាក់បន្ទុកមកលើគ្រូថ្នាល ថាមិនបានបង្ហាត់បង្រៀនធ្វើតែព្រងើយ ណាចាប់អោយពួកគេប្រកួតរាល់សប្តាហ៍មិនគិតថាកីឡាករឈឺខ្លួន ឬមិនឈឺខ្ឡួននោះទេ អោយតែបានថ្លៃក្លឹបគឺរួចខ្លួនហើយ ដល់ពេលចាញ់ថាគ្រូថ្នាលមិនកើត សូមមេត្តាគិតដល់ពួកខ្ញុំខ្លះផង ព្រោះមានអ្នករិះគន់ច្រើនណាស់ដោយសារពួកគាត់មិនបានយល់ ចឹងសូមលោកគ្រូតាមក្លឹបមេត្តាជួយកាត់បន្ថយទម្លាប់នេះខ្លះទៅ សូមអរគុណទុកជាមុន។
គួរបញ្ជាក់ថា លោក ទេព ស៊ីវុត្ថា ត្រូវបានក្រសួងអប់រំ យុវជននិងកីឡា បានជ្រើសរើសរូបលោក និងគ្រូជំនួយ ម៉ាត់ សារ៉ន អោយធ្វើការបណ្តុះបណ្តាលដល់កីឡាករថ្នាលគុនខ្មែរថ្នាក់ជាតិចំនួន៨រូប ដូចរូបដែលនៅខាងក្រោមនេះ…
ហើយសព្វថ្ងៃនេះរូបលោក និង គ្រូជំនួយបានខំប្រឹងប្រែងដើម្បីជួយដល់កីឡាករថ្នាលគុនខ្មែរទាំងនេះ ក្នុងគោលបំណងដើម្បីត្រៀមប្រកួត Sea Game លើកទី៣២ ដែលធ្វើឡើងនៅឆ្នាំ២០២៣ខាងមុននេះនៅប្រទេសកម្ពុជា ដូច្នេះហើយលោកមិនចង់ឲ្យក្លឹបដែលមានកីឡាករកំពុងហ្វឹកហាត់នៅថ្នាលគុនខ្មែរថ្នាក់ជាតិ ចេញទៅប្រកួតញឹកញាប់នោះទេ ដើម្បីកុំអោយមានបញ្ហារបួសបាក់ដៃជើង នាំអោយខាតពេលវេលាហ្វឹកហាត់៕ ខាងក្រោមនេះ គឺជាសកម្មភាពហ្វឹកហាត់ថ្នាលគុនខ្មែរ