ផ្លូវការ! Floyd ចេញវៃក្រៅប្រទេសលើកដំបូងក្នុងអាជីពដោយប៉ះអ្នកប្រដាល់ជប៉ុនវ័យ២០ឆ្នាំ
អ្នកប្រដាល់អាមេរិក Floyd Mayweather នឹងត្រូវតទល់ជាមួយអ្នកប្រដាល់សេរី (Kickboxer) ជប៉ុន Tenshin Nasukawa នៅថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០១៨ នៅក្នុងទីក្រុង Saitama ប្រទេសជប៉ុន។
កីឡាករទាំងពីរនឹងប្រកួតក្នុងកម្មវិធី Rizin 14 ចំថ្ងៃឆ្លងឆ្នាំថ្មីតែម្ដង។ សម្រាប់ដំណឹងនេះអាចបញ្ជាក់បានថា នៅចុងឆ្នាំនេះ Floyd មិនមានការប្រកួតជាមួយ McGregor, Khabib Nurmagomedov ឬ Manny Pacquiao ដែលប៉ុនប៉ងជួបគ្នាយូរមកហើយនោះ។
កីឡាករអាមេរិកវ័យ៤១ឆ្នាំបាននិយាយថា ទម្ងន់និងច្បាប់នឹងត្រូវប្រកាសចុងក្រោយនៅសប្ដាហ៍ខាងមុខ ប៉ុន្តែគេបានបដិសេធមិនប្រាប់ថាការប្រកួតនេះក្រោមលក្ខខណ្ឌប្រដាល់សកល ប្រដាល់សេរីនោះឡើយ។
គួរបញ្ជាក់ថា នេះគឺជាលើកដំបូងរបស់ Floyd Mayweather ដែលព្រមប្រកួតនៅក្រៅទឹកដីសហរដ្ឋអាមេរិក ខណៈរូបគេកាន់កាប់កំណត់ត្រាប្រកួត៥០ដងមិនដែលចាញ់ ឡើយ។