ក្រោយផ្តួល វង្ស វិឆ័យ ទឹក៣ ក្នុងកម្មវិធីគោជល់ អ្នកបន្ត ធឿន ធារ៉ា ចង់ប៉ះ ឈួន រិទ្ធី
+
បន្ទាប់ពីផ្តួល វង្ស វិឆ័យ ត្រឹមទឹកទី៣ ក្នុងការប្រកួតកម្មវិធីអ្នកតស៊ូគុនខ្មែរគោជល់កាលពីថ្ងៃ សៅរ៍ អ្នកប្រដាល់គុនខ្មែរ ធឿន ធារ៉ា បានបង្ហើបថាអ្នកដែលរូបគេចង់ប៉ះបន្តគឺ ឈួន រិទ្ធី ( ថៃ រិទ្ធី ) ពីព្រោះធ្លាប់ចាញ់ កីឡាកររូបនេះម្តងរួចមកហើយ ។
នាសង្វៀន CNC កាលពីថ្ងៃ សៅរ៍ គូឯកកម្មវិធីអ្នកតស៊ូគោជល់ អ្នកលេងកែងពិឃាដ ធឿន ធារ៉ា បានប្រើកែងរបស់គេធ្វើអោយ វង្ស វិឆ័យ មានស្នាមរបួសធំ ហើយគ្រូពេទ្យក៏សម្រេចបញ្ឃប់ការប្រកួត ផ្តល់ជ័យជម្នះទៅលើ ធឿន ធារ៉ា ។ កូនសិស្សរបស់លោកគ្រូ អេ ភូថង បង្ហើបថាអ្នកដែលគេសងសឹកគឺ ឈួន រិទ្ធី ដែលធ្លាប់ផ្តួលរូបគេអោយសន្លប់ដោយផ្លែកែង នាសង្វៀន បាយ័ន ។
សូមបញ្ជាក់ថា កម្មវិធីអ្នកតស៊ូគុនខ្មែរគោជល់នៅសប្តាហ៍នេះនឹងមានការប្រកួតដណ្តើមប្រាក់ ២ លានរៀល ដែលប្រកួតរៀងរាល់ថ្ងៃ សៅរ៍ ម៉ោង ៦ ល្ងាច ផ្សាយផ្ទាល់តាមទូរទស្សន៍ CNC ៕