សោម វិច្ឆ័យ សុខចិត្តប្រកួតនៅខ្មែរ ដោយបោះបង់ការប្រកួតនៅថៃ
កាលពីថ្ងៃម្សិលមិញ មានបងប្អូនដែលនិយមតាមដានទស្សនាការប្រកួតគុនខ្មែរក្នុងនិងក្រៅស្រុក បានស៊ែរតៗគ្នាសម្រាប់ការចេញទៅប្រកួតនៅក្រៅស្រុករបស់កីឡាករគុនខ្មែរ សោម វិឆ័យ និង លាភ រដ្ឋា ក្នុងវិធី Hard Core Muay ដែលរៀបចំធ្វើឡើងទៅប្រទេសថៃ។ ស្រាប់តែព្រឹកមិញ ពោលគឺនៅថ្ងៃទី១៩ ខែវិច្ឆិកា នេះ កីឡាករ សោម វិច្ឆ័យ បានចេញសារនៅលើ Facebook របស់ខ្លួនថា រូបគេមិនបានទៅប្រកួតនៅកម្មវិធីនោះវិញដោយសារតែរវល់ប្រកួតក្នុងទឹកដីខ្លួនឯង។
គួរបញ្ជាក់ផងដែរថា ការប្រកួតក្នុងវិធី Hard Core Muay ដែលរៀបចំធ្វើឡើងនៅថ្ងៃទី២៣ ខែវិច្ឆិកា នាប្រទេសថៃខាងមុខនេះ លាភ រដ្ឋាន ឡើងប្រកួតជាគូឯក ហើយ សោម វិឆ័យ ប្រកួតគូរង តែគួរឲ្យស្តាយដែល វិឆ័យ ជាប់មានឈ្មោះប្រកួតនៅស្រុកខ្មែរ ដោយមិនបានទៅប្រកួតនៅទីនោះ៕