![](https://www.msrsport.com/wp-content/uploads/2019/08/១៧៧.jpg)
លន បញ្ញា ប្រាប់អំពីមូលហេតុឈប់ប្រកួតគីឡូ៥៧
![](https://www.msrsport.com/wp-content/uploads/2019/08/១៧៧-1024x617.jpg)
លន បញ្ញា
អ្នកប្រដាល់គុនខ្មែរ លន បញ្ញា ក្រោយពីប្រកួតចាញ់កីឡាករ ឡៅ ចិត្រា ដណ្តើមខ្សែក្រវ៉ាត់មាសនៅ PNN រួចមក បានធ្វើឲ្យរូបគេបាត់មុខពីសង្វៀនគុនខ្មែរជាង២ខែ ហើយការវិលត្រឡប់មកកាន់សង្វៀនសារជាថ្មីម្តងទៀតរបស់ លន បញ្ញា យើងសង្កេតឃើញថា កូនសិស្សរបស់លោកគ្រូ ធន់ សុភា មួយនេះប្រកួតមានសន្ទុះជាមុន ពិសេសកាលពីចុងសប្តាហ៍ថ្ងៃសៅរ៍កន្លងទៅ ទើបតែអាចសងសឹកជាមួយកីឡាករថៃ លីងលំ ហើយអាចដណ្តើមប្រាក់លានបានទៀតផងដែរ។
![](https://www.msrsport.com/wp-content/uploads/2019/08/១៧៤.jpg)
លន បញ្ញា
ក្នុងបទសំភាសន៍ជាមួយក្រុមការងារ MSR SPORT កូនសិស្សក្នុងសាលាគុនក្រសួងការពារជាតិរូបនេះបាននិយាយថា រូបគេឈប់ប្រកួតគីឡូ៥៧ទៀតហើយ ព្រោះថាសព្វថ្ងៃនេះគីឡូរបស់គេឡើងខ្លាំង ដែលជាហេតុមិនអាចស្រក់មកដូចដើមវិញបាន ហើយការប្រកួតលើទំងន់៥៧គីឡូក្រាមកន្លងទៅ បានធ្វើឲ្យរូបគេបាក់កំលាំងយ៉ាងខ្លាំង ដូចនេះហើយទាំងលោកគ្រូ ធន់ សុភា ក៏យល់ស្របឲ្យ លន បញ្ញា ត្រូវតម្លើងគីឡូប្រកួតលើ២ប្រភេទទំងន់គឺចន្លោះពី៦០ទៅ៦៣.៥គីឡូក្រាម ព្រោះបច្ចុប្បន្ននេះគីឡូពិតប្រាកដរបស់ បញ្ញា គឺ៦៥គីឡូក្រាម៕